ដើរបេះបន្លែ ប្រទះឃើញគ្រាប់សល់ពីសម័យសង្គ្រាមរើសទៅបោកគល់
ខេត្តបន្ទាយមានជ័យ៖ ប្តីប្រពន្ធ នាំគ្នាចេញពីផ្ទះដើរចូលក្នុងព្រៃរបោះ
ដើម្បីទៅរកបេះបន្លែចំងាយពីភូមិប្រមាណជា១៦០០ម៉ែត្រ
ក៏ប្រទះឃើញគ្រាប់សល់ពីសម័យសង្គ្រាមមិនទាន់ផ្ទុះ រើសយកទៅបោកផ្ទុបនឹងគល់ឈើ
បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចគោកអាឡោកឈាងខាងលិច ភូមិល្បើកអំពិល
ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកអធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ប្តីឈ្មោះ នឹម ថួត ភេទប្រុស អាយុ ១៧ឆ្នាំ រីឯប្រពន្ធ ឈ្មោះ ភា ផាន ភេទស្រី អាយុ ២០ឆ្នាំ ទាំង២នាក់ មានទីលំនៅ ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកបញ្ជាក់ថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ បាននាំគ្នាទៅរកអន្លក់ យកមកបុកស្ងោរ ហូបជាមួយទឹកគ្រឿង ពេលនោះបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌសល់ពីសម័យសង្គ្រាម រួចក៏បានរើសយកទៅបោកនឹងគល់ឈើ បណ្តាលឲ្យផ្ទុះលាន់កក្រើកពេញព្រៃ ធ្វើឲ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានឪពុកម្តាយ សាច់ញាតិ និងអ្នកភូមិយកគោយន្តទៅជួយដឹកសង្រ្គោះទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

Comments
Post a Comment