អ្នកមិនធ្លាប់ដឹង ខ្លាញ់មានប្រយោជន៍យ៉ាងច្រើន
រាងកាយរបស់យើងត្រូវការសារធាតុចិញ្ចឹមសំខាន់ៗបីប្រភេទដូចជា
កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់ សម្រាប់បង្កើតបានជាថាមពល។
ជាតិខ្លាញ់ អាចផ្តល់ថាមពលទ្វេដង បើធៀបទៅនឹងអាហារពីរប្រភេទទៀត ។
លោកGlassman បាននិយាយថា
«ប្រសិនបើមិនមានជាតិខ្លាញ់នៅក្នុងរបបអាហាររបស់អ្នកទេ
នោះខ្លួនរបស់អ្នកនឹងមិនមានប្រេងសម្រាប់ដុតកាឡូរីឡើយ»។
ក្រៅពីនោះជាតិខ្លាញ់មានប្រយោជន៍ដូចជា ៖
១-ជាតិខ្លាញ់ធ្វើឲ្យអ្នកឆ្អែតបានយូរ ៖ ជាតិខ្លាញ់មិនមែនជាសារធាតុចិញ្ចឹមដែលងាយស្រួលក្នុងការរំលាយនោះទេ ដូច្នេះវាស្ថិតនៅក្នុងប្រព័ន្ធរំលាយអាហារបានយូរជាងសារធាតុចិញ្ចឹមផ្សេងទៀត ។
២-ជាតិខ្លាញ់ ក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមផងដែរ បើយោងទៅតាមគេហទំព័រគ្លីនិក Mayo។
៣-ជាតិខ្លាញ់ ធ្វើឱ្យអាហារកាន់តែមានរសជាតិ។
ជាតិខ្លាញ់ជួយខ្លួនអ្នកក្នុងការស្រូបយកវីតាមីនដែលរលាយក្នុងខ្លាញ់មួយចំនួន ដូចជាវីតាមីន A, D, E និង K ដែលរាងកាយយើងមិនអាចស្រូបយកពួកវាបានទេ ប្រសិនបើគ្នានគ្មានជាតិខ្លាញ់ ។ ប្រសិនបើរាងកាយរបស់អ្នកមិនអាចស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវ វាធ្វើឲ្យខ្វះវីតាមីន ហើយនាំឲ្យស្បែកស្ងួត ប៉ះពាល់សុខភាពភ្នែក ពុកឆ្អឹង ឈឺសាច់ដុំ និងមុខងារកត្តាកកឈាមឈាមមិនប្រក្រតី (ប្រភពពី៖ Health.com.kh) ៕

Comments
Post a Comment